1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍ទាំង៩យ៉ាងរបស់ទឹកឃ្មុំ និងទឹកក្រូចឆ្មា
អត្ថប្រយោជន៍ទាំង៩យ៉ាងរបស់ទឹកឃ្មុំ និងទឹកក្រូចឆ្មា

អ្នកបានធ្វើការប្រើប្រាស់ក្រូចឆ្មា និងទឹកឃ្មុំជាររៀងរាល់ថ្ងៃ ប៉ុន្តែប្រហែលជាអ្នកមិនបានចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់វានោះទេ។ ទឹកក្រូចឆ្មា និងទឺកឃ្មុំ មានអត្ថប្រយោជន៍ចំនួន ៩​ យ៉ាង សម្រាប់សុខភាព ៖

១. ការសម្រកទម្ងន់

ទឹកក្រូចឆ្មារ គឺមានជាតិ​ pectin fiberខ្ពស់ និងកាឡូរីទាប ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឃ្លាន។ ទឹកក្តៅលាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា  បង្កើនអាល់កាឡាំងបន្ថែមទៀតនៅក្នុងក្រពះ ដើម្បីសម្រកទម្ងន់បានលឿនជាងមុន។ យោងទៅតាមការសិក្សាបានបង្ហាញ មនុស្សដែលរក្សាបាននូវរបបអាហារដែលផ្ទុកអាល់កាឡាំងច្រើន អាចបង្កើនការសម្រកទម្ងន់លឿន។

 ២. ជំនួយការរំលាយអាហារ

ទឹកក្តៅលាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា អាចផ្តល់ឱ្យការរំលាយអាហាររបស់អ្នកប្រសើរជាមុន។ វាបានបង្កើនការផលិតទឹកប្រមាត់ ដែលជាទឹកអាស៊ីត សម្រាប់ការរំលាយអាហារ។ គុណសម្បត្ដិនៃប្រព័ន្ធរំលាយអាហាររបស់ទឹកក្រូចឆ្មា អាចបន្ថយរោគសញ្ញានៃការរំលាយអាហារមួយចំនួន ដូចជាការក្រហាយទ្រូង  ភើ និងហើមពោះ។

៣. សំអាតពោះវៀន និងស្រូបយកសារធាតុចិញ្ចឹម

ទឹកក្តៅលាយជាមួយទឹកឃ្មុំនិង ទឹកក្រូចឆ្មា អាចជួយក្នុងការសម្អាតពោះវៀន។ វាជួយឱ្យរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹម​  កម្ចាត់ជាតិពុល និងរក្សាសំណើមដល់ស្បែក។

៤. ជម្រុញប្រព័ន្ធភាពស៊ាំ

ក្រូចឆ្មារមានវីតាមីន C ខ្ពស់ សម្រាប់ប្រយុទ្ធនឹងជំងឺផ្តាសាយ។ វាបានជួយបង្កើនការស្រូបយកជាតិដែកនៅក្នុងរាងកាយ​ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងមុខងារប្រព័ន្ធភាពស៊ាំ។ ទឹកក្រូចឆ្មា គឺមានផ្ទុកប៉ូតាស្យូមខ្ពស់ ដើម្បីសម្រួលការរំញោចខួរក្បាលសរសៃប្រសាទ និងគ្រប់គ្រងមុខងារសម្ពាធឈាម។ គេបានរកឃើញថា ទឹកអាស៊ីត ascorbic (វីតាមីន C) នៅក្នុងក្រូច មានឥទ្ធិពលប្រឆាំងនឹងការរលាក  ជំងឺហឺត និងរោគសញ្ញាផ្លូវដង្ហើមដទៃទៀត។

៥. សំអាតជាតិពុលតាមផ្លូវទឹកនោម

ទឹកក្រូច និងទឹកឃ្មុំអាចជួយលាងសម្អាត និងបង្កើនការនោម។ ដូច្នេះជាតិពុលត្រូវបានចេញផ្សាយនៅក្នុងអត្រាលឿនជាងមុន ដែលអាចជួយរក្សាផ្លូវទឹកនោមរបស់អ្នកមានសុខភាពល្អ។ ទឹកអាស៊ីតនៃក្រូច អាចជួយនៅក្នុងមុខងារជាអតិបរមាអង់ហ្ស៊ីម ដែលមានរំញោចថ្លើមនិងជំនួយក្នុងការបន្សាបជាតិពុល។

៦. រក្សាសមតុល្យជាតិអាស៊ីត (pH​​)

ទឹកក្រូចឆ្មា មានទាំងអាស៊ីត និងរូបធាតុប្រើជាវិតាមីន C ហើយ អាស៊ីតផ្តល់ភាពងាយស្រួលក្នុងការរំលាយអាហារពីរាងកាយ និងអនុញ្ញាតឱ្យជាតិរ៉ែនៃទឹកក្រូចឆ្មា ដើម្បីជួយឈាម។ ផឹកទឹកក្រូច ជាទៀងទាត់ អាចជួយកាត់បន្ថយទឹកអាស៊ីតនៅក្នុងរាងកាយ រួមបញ្ចូលទាំងអាស៊ីតអ៊ុយរិកក្នុងសន្លាក់ ដែលជាផ្នែកមួយនៃមូលហេតុចម្បងនៃការឈឺចាប់ និងរលាកក្នុងករណីនៃជំងឺរលាកសន្លាក់។

៧. ជម្រុញការព្យាបាល

គេរកឃើញថា ក្នុងក្រូចសម្បូរទឹកអាស៊ីត ascorbic (វីតាមីន C) ដែលអាចព្យាបាលមុខរបួស និងការសរធាតុចិញ្ចឹមសំខាន់ៗ ដើម្បីថែទាំឆ្អឹងមានសុខភាពល្អ ជាលិកាតភ្ជាប់និងឆ្អឹងខ្ចី។ គួរកត់សម្គាល់ថា កាលពីមុនថា  វីតាមីន C មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។

​៨. រៀបចំផ្លូវដង្ហើម

ក្រៅពីដង្ហើមស្រស់ថ្លា  ក្រូចត្រូវបានគេដឹងថាអាចជួយបំបាត់ការឈឺធ្មេញ និងអញ្ចាញធ្មេញ។ ទោះយ៉ាងណាក៏ដោយ យើងត្រូវយល់ដឹងថាអាស៊ីតនៃក្រូចឆ្មា ក៏អាចពង្រេចពង្រឹលអញ្ចាញធ្មេញ  ដូច្នេះអ្នកគួរតែគិតដល់រឿងនេះ ហើយអ្នកមិនត្រូវដុសធ្មេញរបស់អ្នក  បន្ទាប់ពីផឹកទឹកក្រូច ឬក៏អ្នកអាចលាងសំអាតមាត់របស់អ្នកជាមួយទឹកបន្សុទ្ធ បន្ទាប់ពីអ្នកពិសារទឹកក្រូចឆ្មា ។

៩. ជួយសម្រួលប្រព័ន្ធលសិកា (Lymph System)

ទឹកក្តៅ និងទឹកក្រូចឆ្មា អាចជួយដល់ប្រព័ន្ធភាពស៊ាំដោយផ្ដល់នូវសារធាតុទឹក និងជំនួសការបាត់បង់ជាតិទឹកក្នុងសារពាង្គកាយរបស់អ្នក។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹក អ្នកប្រាកដជាមានអារម្មណ៍ថាធុញទ្រាន់​ មុខងារនៃប្រព័ន្ធភាពស៊ាំធ្លាក់ចុះ ការទល់លាមក កង្វះថាមពល មានបញ្ហាសម្ពាធឈាមខ្ពស់/ទាប គេងមិនលក់ កង្វះនៃភាពច្បាស់លាស់ផ្លូវចិត្តនិងអារម្មណ៍។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.curejoy.com

Share This 23360 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...