1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីនេះទៅទៀតវាមានផ្ទុកកាបូអុីដ្រាតអាចមានឥទ្ធិពលលើការរំលាយអាហារបានយ៉ាងល្អ, ម្យ៉ាងវិញទៀតស្លឹកកន្រ្តូបអាចជួយកាត់បន្ថយហានិភ័យនៃអុកស៊ីតកម្មដែលបង្កអោយមានភាពតានតឹង(oxidative stress)

ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃវិទ្យាសាស្រ្តស្បៀងនិងអាហារូបត្ថម្ភនៅឆ្នាំ 2013 បានសង្កត់ធ្ងន់លើលក្ខណៈសម្បត្តិរបស់ម្សៅស្លឹកកន្រ្តូប ដែលមានផ្ទុក hypoglycemic ដែលមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការគ្រប់គ្រង postprandial និងកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

មាន 2 វិធីដើម្បីព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើប្រាស់វាគឺ:

យកស្លឹកកន្រ្តូប 2 - 3 ទំពាដោយពោះទទេនៅពេលព្រឹកជារៀងរាល់ថ្ងៃ។
អ្នកក៏អាចយកស៊ុបស្លឹកកន្រ្តូបស្ងួត ទៅប្រើជាមួយសម្ល ឬ ម្ហូបផ្សេងទៀតរបស់អ្នកបានដូចគ្នា។
នេះគឺជាផ្នែកមួយនៃឱសថធម្មជាតិដែលល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែមដែលខ្ញុំចង់ណែនាំនៅក្នុងអត្ថបទទាំងមូលនេះ ហើយចង់ឱ្យអ្នកនិងអ្នកអានផ្សេងទៀតរបស់ខ្ញុំបានយល់ដឹងពីឱសថធម្មជាតិដ៏ល្អមួយនេះ!

ប្រែសម្រួលដោយ ៖ លោក នឿក វិបុល

ប្រភព : www.vkool.com

Share This 11117 Views
Other Health

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...

លុបបំបាត់ផ្ដាសាយជាមួយវិធី៨យ៉ាងនេះ

ចំណីអាហារ លំហាត់ប្រាណជាទៀងទាត់ និង អនាម័យ ជាមួយកត្តាចំបងក្នុងការបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ប៉ុន្តែយ៉ាងណាក៏ដោយក៏យើងមិនអាចជៀសផុតពីជំងឺបាននោះដែរ។ ជំងឺមួយចំនួនយើងពិបាកក្នុងការការពារការឆ្លង ដូចជាជំងឺផ្ដាសាយជាដើម។ខាងក្រោមនេះគឺជាវិធីងាយក្នុងការការពារ និង ព្យាបាលជំងឺផ្ដាសាយ៖

ខ្ពុរមាត់នឹងទឹកអំបិល

អ្នកអាចយកអំបិលកន្លះស្លាបព្រាកាហ្វេជាមួយទឹកក្តៅឱនៗ យកមកខ្ពុរមាត់។ ជាតិប្រៃបានធ្វើឱ្យអាការៈរមាស់បំពង់កធូរស្ ...